លោកស្រី ឆេង រតនា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញ វត្ថុស្រុក បានចូលរួមកិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រង បញ្ជីសារពើភ័ណ្ឌទ្រព្យ សម្បត្តិរដ្ឋឆ្នាំគោល ឆ្នាំ២០២៤ ជូនមន្ទីរ អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្រោមអធិបតីភាព លោក សុខ ធី ប្រធាននាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ។
ជាលទ្ធផលនៃការផ្គូផ្គង មន្ទីរទទួលបានឯកសារបានចំនួន ២ ស្រុក ក្នុងនោះរួមមានស្រុកមណ្ឌលសីមា និងស្រុកថ្មបាំង ចំពោះ៥ក្រុងស្រុកទៀត ពន្យាអោយរួចក្នុងអាទិត្យក្រោយជាកំហិត ។
នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង
ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥
វេលាម៉ោង២:៣០នាទីរសៀល







