ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ព្រមទាំងឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត បានដង្ហែទៀនព្រះវស្សា ទៅកាន់វត្តតាចាត ស្ថិតក្នុង ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ដើម្បីប្រគេនថ្វាយដល់ព្រះរតនត្រ័យ ក្នុងរដូវព្រះវស្សា ២៥៦៤ នៃពុទ្ធសករាជ ព្រះសាសនា។