ក្រុមប្រឹក្សាឃុំតាតៃក្រោម បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំតាតៃក្រោម ក្រោមអធិបតីភាព លោក អ៊ូ ឆេនឆៃវិសាន្ដ ប្រធានក្រុមប្រឹក្សាឃុំ ដើម្បីអនុម័ត លើរបៀបវារៈសំខាន់ៗ ដោះស្រាយបញ្ហាប្រឈម និងលើកទិសដៅខែបន្ដ សមាសភាពចូលរួម មាន លោក ធិន សម្បត្តិ សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ប៉ុស្ដិ៍សុខភាពតាតៃ លោក លោកស្រី មេភូមិ អនុភូមិ នាយកសាលាបឋមសិក្សា គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម ស្មៀនឃុំ ជំនួយការឃុំ និងប្រជាពលរដ្ឋ សរុប១៨នាក់ ស្រី ០៥នាក់ នៅសាលាឃុំតាតៃក្រោម។
តាតៃក្រោម,ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥

















