/ / /

លោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្តកោះកុង បានទទួលស្វាគមន៍ ប្រតិភូនាយកដ្ឋានកិច្ចការរាជធានី ខណ្ឌ និងខេត្ត ដើម្បីចុះត្រួតពិនិត្យ និងប្រជុំបង្ហាញលទ្ធផល នៃការចុះត្រួតពិនិត្យការអនុវត្តគម្រោងអភិវឌ្ឍន៍បញ្ចប់ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកោះកុង។

លោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្តកោះកុង បានទទួលស្វាគមន៍ ប្រតិភូនាយកដ្ឋានកិច្ចការរាជធានី ខណ្ឌ និងខេត្ត ដើម្បីចុះត្រួតពិនិត្យ និងប្រជុំបង្ហាញលទ្ធផល នៃការចុះត្រួតពិនិត្យការអនុវត្តគម្រោងអភិវឌ្ឍន៍បញ្ចប់ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកោះកុង
របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំគឺ
១.របាយការណ៍ ស្តីពីលទ្ធផល នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ បញ្ចប់ឆ្នាំ២០១៩
២.របាយការណ៍ ស្តីពីការរៀបចំ និងការអនុវត្តគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២០
៣.កិច្ចដំណើការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ (២០២០-២០២៤)
៤.ការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលរាជធានី ខេត្ត និងទិសដៅអនុវត្តឆ្នាំបន្ទាប់ (ផ្តោតសំខាន់លើការគ្រោងកញ្ចប់ថវិកា ដើម្បីគាំទ្រការដោះស្រាយ និងទប់ស្កាត់ជំងឺកូវីដ-១៩)
៥.របាយការណ៍ ស្តីពីការអនុវត្តកិច្ចសន្យាសេដ្ឋកិច្ចនានាដែលរដ្ឋបាលរាជធានីខេត្ត ជាភាគី «ក» «ខ»
៦.បទបង្ហាញរបស់ក្រុមការងារក្រសួងមហាផ្ទៃស្តីពីលទ្ធផលនៃការចុះពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោង
៧.បញ្ហាប្រឈម និងសំណូមពរ និង
៨. បញ្ហាផ្សេងៗ។
ជាលទ្ធផលនៃកិច្ចប្រជុំ ប្រតិភូក្រសួងមហាផ្ទៃឃើញថាការអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្ត អនុវត្តស្របតាមតម្រូវការ របស់មូលដ្ឋាន តែក្នុងនោះនៅមានបញ្ហាប្រឈមតិចតួច(ភាពយឺតយ៉ាវនៃការរៀបចំសិក្សា និងអនុវត្តគម្រោង) ក្នុងនោះប្រតិភូក្រសួងក៏បានកោតសសើរដែលរដ្ឋបាលខេត្តបានត្រៀមថវិកាសំរាប់ការដោះស្រាយ ទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ-១៩៕

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/05/2026

    ក្រុមគ្រូពេទ្យផ្នែកវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានផ្ដល់ការព្យាបាលដោយការវះកាត់ភ្លាមៗ ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺចំនួន២នាក់ ដោយជោគជ័យ បន្ទាប់ពីបានធ្វើរោគវិនិច្ឆ័យឃើញមាន ជំងឺអាប់សែខ្នែងពោះវៀន និងរលាកខ្នែងពោះវៀនស្រួចស្រាវ (Appendicular abscess & Acute appendicitis)។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/05/2026

    ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសុខាភិបាល ចូលរួមពិធី​គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី​

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/05/2026

    មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានរៀបចំការបណ្តុះបណ្តាលអំពីស្តង់ដា QIS.១០, QIS.១១ និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការស្ទង់មតិស្តីពីការពេញចិត្តរបស់អ្នកជំងឺ/ក្រុមគ្រួសារអ្នកជំងឺ និងអតិថិជន​

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/05/2026

    មន្រ្តីរាជការ នៃរដ្ឋបាលស្រុកមណ្ឌលសីមា បានធ្វើការគោរពទង់ជាតិ និងភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/05/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តកោះកុង និងសហការី អមដំណើរ​លោកជំទាវវេជ្ជបណ្ឌិត ឱ​វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ចុះពិនិត្យការផ្ដល់សេវា មន្ទីរពេទ្យបង្អែកស្រែអំបិល

  • ហេង គីមឆន/
    25/05/2026

    នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ចូលរួមគោរពទង់ជាតិ