នៅវេលាម៉ោង ៨:០០នាទីព្រឹក លោក អុឹង គី ជំទប់ទី១ឃុំ និងលោក និត វីដា សមាជិកក្រុមប្រឹក្សាឃុំ តំណាងលោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំ ស្មៀនឃុំ មេភូមិ អនុភូមិ ចូលរួមរំលែកទុក្ខគ្រួសារនៃសព លោក ប៊ុន កើត នៅវត្ដសុវណ្ណបព៌ត ហៅវត្តកោះកាពិ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិការបស់រដ្ឋបាលឃុំចំនួន ១០០.០០០ រៀល ។
ថវិកាផ្ទាល់ខ្លួន លោកបណ្ឌិត សំឃិន វៀន អភិបាលរង នៃគណៈអភិបាលខេត្ត ចំនួន ២០០.០០០ រៀល ។








