នៅវេលាម៉ោង៨:៣០នាទីព្រឹក លោក អុឹង គី ជំទប់ទី១ឃុំ និងលោក និត វីដា សមាជិកក្រុមប្រឹក្សាឃុំកោះកាពិ បានអញ្ជើញចូលរួម វាយតម្លៃការកំណត់ជម្រើសសកម្មភាពអេកូទេសចរណ៍ និងជម្រើសចិញ្ចឹមជីវិតក្នុងសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍នេសាទ ក្រោមការអធិបតីភាព លោក មាស រិទ្ធី អនុប្រធាននាយកដ្ឋានអភិរក្សតំបន់ឆ្នេរសមុទ្រ នៃក្រសួងបរិស្ថាន សមាសភាពចូលរួម: សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មន្រ្ដីមន្ទីរបរិស្ថានខេត្ត មន្រ្ដីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្ដីមន្ទីរទេសចរណ៍ខេត្ត មន្រ្ដីខណ្ឌរដ្ឋបាលជលផលខេត្ត និងប្រធាន អនុប្រធាន និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ សរុបចំនួន ៣០នាក់ ស្រី១២នាក់ នៅទីស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ ស្ថិតក្នុងភូមិ១(ចំនុចកោះកាពិ) ឃុំកោះកាពិ ។









