រដ្ឋបាលស្រុកកោះកុង ៖ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលស្រុកកោះកុងបានរៀបចំ “ទិវាជាតិ នៃការចងចាំ ២០ ឧសភា” នៅវត្តរូងគីរីសត្ថារាម (ហៅវត្តត្រពាំងរូង) ក្រោមអធិបីភាព លោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដើម្បីជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ ព្រមទាំងលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើ បុណ្យឧទ្ទិស ដល់ជនរងគ្រោះបាន ស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្ដីថ្លៃថ្នូរ របស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិត ឬបានបាត់បង់ជីវិតក៏ដោយ ,ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្ត និងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ការផ្សះផ្សាជាតិ និងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និង លើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កុំឱ្យកើតមានឡើងសាជាថ្មី ។ សមាសភាពអញ្ជីញចូលរួមមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក មន្រ្តីរាជការសាលាស្រុក កងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ លោកមេឃុំ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំត្រពាំងរូង លោក មេភូមិ អនុប្រធានភូមិ សមាជិកភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ លោកតាអាចារ្យ គណៈ កម្មការវត្ត សរុបចំនួន ១១០នាក់ ស្រីចំនួន ៧៥នាក់ ។












