រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម ញ៉ែម តារា សមាជិកក្រុមប្រឹក្សាខេត្ត កោះកុង លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ប្រាក់ វិចិត្រ អភិបាលស្រុក បានអញ្ជើញជាគណ:អធិបតី វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អាណត្តិទី៣ ឆ្នាំ២០២០ នៅឃុំទួលគគីរ

ថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៨:០០ នាទីព្រឹក ឯកឧត្តម ញ៉ែម តារា សមាជិកក្រុមប្រឹក្សាខេត្ត កោះកុង លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ប្រាក់ វិចិត្រ អភិបាលស្រុក បានអញ្ជើញជាគណ:អធិបតី វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៣ ឆ្នាំ២០២០ ប្រធានបទរួមមាន៖
១.ផ្សព្វផ្សាយសេចក្ដីណែនាំ ការគ្រប់គ្រងសំរាម និងសំណល់រឹងនៅទីប្រជុំជន
២.ការផ្សព្វផ្សាយការស្នើសុំច្បាប់សាងសង់ និងការទប់ស្កាត់សំណង់មិនរៀបរយ
៣.ផ្សព្វផ្សាយ ដំណើរការពិគ្រោះយោបល់រួមអំពីការស្វែងរកបញ្ហាប្រឈម និងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។
ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជំនាញ អង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំទួលគគីរ។
នៅវត្តរុក្ខសិលារាម (ហៅវត្តតាចាត) ស្ថិតនៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

អត្ថបទទាក់ទង