លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរបានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ នៅការិយាល័យចុះឈ្មោះបោះឆ្នោតរួចរាល់ហើយ។
សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកបូទុមសាគរ ខេត្តកោះកុង សូមមេត្តាអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត តាមការណែនាំរបស់ គជប
-សម្រាប់យុវជន យុវនារី ដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ (កើតមុន ឬត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០០៧) អ្នកដែលមិន ទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក និងអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលឃុំ សង្កាត់ថ្មី
-សូមទៅកែតម្រូវទិន្នន័យជីវប្រវត្តិ អ្នកដែលមានទិន្នន័យក្នុងបញ្ជីបោះឆ្នោតកត់ត្រាមិនត្រឹមត្រូវ
-សូមទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ អ្នកដែលបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ ដែលមិនធ្លាប់ធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោត
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ និងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥
វេលាម៉ោង ០៩:០០ នាទីព្រឹក


