លោក សុខ សំអាត អនុប្រធានមន្ទីរ និងលោក ឡេង ច័ន្ទសុភា ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក បានបន្តចុះពិនិត្យការចិញ្ចឹមមាន់យកពង របស់កសិករឈ្មោះ គឹម ជនជាតិកូរ៉េខាងត្បូង នៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ជាលទ្ធផលការចិញ្ចឹមមាន់ក្នុងកសិដ្ឋាន មានមេមាន់ចំនួន ៥០០ ក្បាល និងកូនមាន់ចំនួន ៣៥០០ ក្បាល ក្នុង ១ថ្ងៃមាន់អាចផ្តល់ស៊ុតចំនួន ១២០ ទៅ ១៥០ ស៊ុត។