លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ក្រុមការងារ ទទួលបន្ទុកសុខភាពសាខា សហការជាមួយក្រុមគ្រូពេទ្យផ្នែកសម្ភពនៃមន្ទីរពេទ្យខេត្តកោះកុង មន្ត្រីអនុរ័ក្សពន្ធនាគារខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីជាប់ឃុំ ១នាក់ ដែលបានទើបសម្រាលបានកូនស្រី ១នាក់ កំពុងជួបការលំបាក បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកោះកុង។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!