/ / /

វគ្គបណ្តុះបណ្តាបច្ចេកទេសមុនពេល និងក្រោយពេលប្រមូលផលលេីដំណាំត្រសក់ និងបន្លែ ដោយមានការបញ្រ្ជាបយេនឌ័រក្នុងវិស័យកសិកម្មផងដែរ

លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក សឹង លី អនុប្រធានទទួលបន្ទុកការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គការសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE របស់គម្រោងស្ទៀរ (STEER) បានចុះបណ្តុះបណ្តាបច្ចេកទេសមុនពេល និងក្រោយពេលប្រមូលផលលេីដំណាំត្រសក់ និងបន្លែ ០២ វគ្គ ដោយមានការបញ្រ្ជាបយេនឌ័រក្នុងវិស័យកសិកម្មផងដែរ។ វគ្គទាំងនេះ ពេលព្រឹក បានប្រារព្ធឡើង នៅភូមិជ្រោយស្វាយកើត ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដែលមានកសិករចូលរួមចំនួន ២៤ នាក់ ស្រី ១២ នាក់។ជាលទ្ធផលប្រជាកសិករដែលបានចូលរួមក្នុងវគ្គមាននចំណាប់អារម្មណ៍ជាខ្លាំង បើតាមការសង្កេត និងវាយតំលៃ ឃេីញថាកសិករ ៨០% បានយល់ពី បច្ចេកទេសមុនពេល និងក្រោយពេលប្រមូលផលបានល្អ។ ពេលល្ងាច បានប្រារព្ធឡើង នៅភូមិសារ៉ាយ ឃុំ ជ្រោយស្វាយ ស្រុកស្រែអំបិល ដែលមានកសិករចូលរួមចំនួន ២៩ នាក់ ស្រី ១៥ នាក់។ ជាលទ្ធផលប្រជាកសិករដែលបានចូលរួមក្នុងវគ្គមាននចំណាប់អារម្មណ៍ជាខ្លាំង បើតាមការសង្កេត និងវាយតំលៃឃើញថាកសិករ ៩០% បានយល់ពី បច្ចេកទេសមុនពេល និងក្រោយពេលប្រមូលផលបានល្អ ហើយពួកគាត់ចង់ដាំបន្លែស្ទើគ្រប់គ្នា។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    14/03/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជា ស្តីពីការធ្វើបច្ចុប្បន្នភាពមគ្គុទ្ទេសក៍វិនិយោគខេត្តកោះកុង (Koh Kong Investment Guide) និងវឌ្ឍនភាព នៃការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សាខាខេត្តកោះកុង

  • ហេង គីមឆន/
    14/03/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានអមដំណើរ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធប៉ុស្តិ៍សុខភាពកណ្ដោល ស្ថិតនៅឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង អញ្ជើញជាគណៈអធិបតី និងបានដឹកនាំមន្ត្រីសុខាភិបាល១០រូប ក្រោមឱវាទចូលរួមពិធីអបអរសាទរទិវាជាតិ សុខភាពមាតា ទារក និង កុមារ ២១ កុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខា។ ក្រោមប្រធានបទ:”រួមគា្នលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះ មុនសម្រាល រួមទាំងក្នុងបរិបទ មានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារក មានសុខភាពល្អ”។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    មន្រ្ដីសុខាភិបាលខេត្តកោះកុងចំនួន ៤​រូប បានចូលរួមវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្ដីពីសំណុំឧបករណ៍តាមដានការកែលម្អគុណភាពសេវា អាហារូបត្ថម្ភសម្រាប់អ្នកវាយតម្លៃថ្នាក់ការិយាល័យស្រុកប្រតិបត្តិ ដែលប្រព្រឹត្តនៅថ្ងៃទី១០-១២ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកំពង់ចាម