ថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០២០ លោកឧត្តមនាវីទោ ហោ សេងលីម នាយសេនាធិការរងកងទ័ពជើងទឹក និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានស្រុកមណ្ឌលសីមា លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ នាយសេនាធិការនៃតំបន់ប្រតិបត្តិការ សឹករងខេត្ត កោះកុង បានចុះជួបប្រជុំជាមួយមេបញ្ជាការ មេបញ្ជាការរងផ្នែករងស្រុកមណ្ឌលសីមា និងមេបញ្ជាការកងអនុសេនាធំទី១,២ ចំណុះអោយសឹករងស្រុក ដើម្បីត្រួតពិនិត្យផែនទី និងចុះពិនិត្យភូមិសាស្រ្ត ភូមិចាំយាម ក្នុងឃុំប៉ាក់ខ្លង ដែលជាប់ពាក់ព័ន្ធគម្របព្រៃ២០០២ ។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!