/ / /

លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង បានបើកកិច្ចប្រជុំដោះស្រាយទំនាស់ពី ឈ្មោះ លី ថេង ដែលបានកាយដីរៀបចំសាងសង់ផ្ទះ ប៉ះពាល់ដល់ផ្ទះឈ្មោះ សុខ ណារិន ស្ថិតនៅភូមិ២ ឃុំប៉ាក់ខ្លង

លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង បានបើកកិច្ចប្រជុំដោះស្រាយទំនាស់រវាងឈ្មោះ សុខ ណារិន និង ឈ្មោះ លី ថេង ពីការកាយ ដីរៀបចំសាងសង់ផ្ទះរបស់ឈ្មោះលី ថេង ដែលប៉ះពាល់ដល់ផ្ទះឈ្មោះ សុខ ណារិន ស្ថិតនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ក្រោយការសម្រុះសម្រួលពីលោកមេឃុំរួចមក ភាគីទាំងពីរបានយល់ព្រមដូចខាងក្រោម÷
១- អ្នកសាងសង់ត្រូវរៀបខឿនទប់ដីទំហំ៤តឹកតាមបណ្តោយព្រំដីខ្លួន ។
២- ត្រូវចងតង់ដោយបោះបង្គោល មិនត្រូវចងជាប់និងជញ្ជាំងផ្ទះ សុខ ណារិនឡើយ ។
ភាគីទាំងពីរឯកភាពដោយបានផ្តិតមេដៃស្តាំទុកជាភ័ស្តុតាង ។
ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ពស័ក ព ស ២៥៦៩
ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ លោកជំទាវ ញ៉ែម សាខន ស ខេង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    08/03/2026

    លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការ និងលោកស្រី ព្រមនាយទាហាន នាយទាហានរង ពលទាហាន បាននំាយកទេយ្យទាន និងបច្ច័យ មកប្រគេនព្រះសង្ឃ ចំនួន ២ វត្ត

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    07/03/2026

    សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះរាជឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភ ជាថវិកា អង្ករ និងឧបភោគបរិភោគមួយចំនួន ពីសមាគមធនាគារនៅកម្ពុជា