/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំត្រៀមចុះពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដី ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះដែលប្រជាពលរដ្ឋ បានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង ក្នុងភូមិសាស្ត្រខេត្តកោះកុង នៅទីស្តីការក្រសួងបរិស្ថាន។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានដឹកនាំមន្ត្រីក្រុមការងារខេត្តកោះកុង​ចូលរួមប្រជុំស្តីពីការកាត់ឆ្វៀល​ដីជូនប្រជាពលរដ្ឋ​តាមអនុសាសន៍សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងបរិស្ថាន ដែលដឹកនាំដោយ​ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន។ សមាសភាពចូលរួមកិច្ចប្រជុំមាន តំណាង​ក្រសួងបរិស្ថាន ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាពប្រឆាំងអំពើពុករលួយ រដ្ឋបាលខេត្តកោះកុង និងមន្ទីរអង្គភាព​ពាក់ព័ន្ធ។
ក្រុមការងារ​រដ្ឋបាលខេត្តដែលបានចូលរួមកិច្ចប្រជុំនាពេលនោះមាន លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អភិបាលនៃគណៈអភិបាល​ក្រុង ស្រុកទាំង៧ ប្រធានមន្ទីរ​បរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គប្រជុំ និង​អង្គប្រជុំទាំងមូល បាន​ពិភាក្សា​គ្នា​អំពី៖ ការរៀបចំក្រុមការងារ និងអនុក្រុមការងារ​ដើម្បី​ចុះអនុវត្តកិច្ចការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ នីតិវិធី និងវិធីសាស្ត្រក្នុងការចុះអនុវត្តការងារ៖ គឹ​ធ្វើយ៉ាង​ណា​ដើម្បីធានាបាននូវ​ភាពត្រឹមត្រូវ ច្បាស់លាស់ និង ផែនការអនុវត្តការងារ។
ក្នុងឱកាសនេះដែរ លោក សុខ សុទ្ធី អភិបាលរងខេត្ត ដោយ​បាន​ទទួលការអនុញ្ញាត និងអនុសាសន៍ពីលោកជំទាវ អភិបាលខេត្ត បានបង្ហាញ​ជូន​អង្គប្រជុំ​ថា រដ្ឋបាលខេត្ត​បាន​ត្រៀមខ្លួនរួចជាស្រេចហើយក្នុងការអនុវត្តកិច្ចការនេះក្រោមការចង្អុលបង្ហាញនិងដឹកនាំ​ពីលោកជំទាវ​អភិបាលខេត្ត។
ជារួមកិច្ចប្រជុំនេះទទួលបានលទ្ធផលដូចខាងក្រោម៖
១. ការចុះទៅអនុវត្តការងារគឺមានគោលដៅ​ចុះទៅ​កាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ និង​ការចុះបញ្ជីដីរដ្ឋ និងដីឯកជន
២. ការដោះស្រាយបញ្ហានានា គឺឈរលើមូលដ្ឋានច្បាប់ លិខិតបទដ្ឋានគតិយុត្តិដែលមានស្រាប់ និងគោលការណ៍ណែនាំ​ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
៣. ទិសដីការងារ ចាប់ពី​ថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ នេះទៅ ក្រុមការងារនឹង​ចុះទៅដល់មូលដ្ឋាន​ ជាប់ផ្តើមអនុវត្តការងារ ដោយអនុវត្តទៅតាម​អនុក្រុមការងារ​នីមួយៗ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    ពិធីជួបសំណេះសំណាល និងប្រគល់គោគួរបាន (គោគួរបូន) ជានិម្មិតរូបចំនួន ៨៩ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋឥស្លាម ក្រុង/ស្រុក ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    25/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោកស្រី អ៊ុន ឆាលី អនុប្រធានការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨»

  • ហេង គីមឆន/
    25/05/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ នឹម​ ពិសី​ ស្នងការ​រង​ ផែនការ​ងារ​ធនធាន​មនុស្ស​ និង​លោក​វរសេនីយ៍ឯក​ ចាន់​ បូរី​ ស្នងការ​រង​ ផែនការ​ងារ​ភស្តុភារ​ និង​ហិរញ្ញវត្ថុ​ ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីវិធានការអនុវត្តលេីការបេីកផ្តល់បៀវត្ស​ និងប្រាក់ឧបត្ថមគោលនយោបាយ ជូនមន្រ្តីនគរបាលជាតិកម្ពុជា

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង បានចុះបើកប្រអប់សំបុត្រ នៅឃុំឫស្សីជ្រុំ និងឃុំតាទៃលើ នៃស្រុកថ្មបាំង