រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្តីពី ការចងក្រងបណ្តុំអាជីវកម្ម និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង សំរាប់បណ្តុំអាជីវកម្មចេក នៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង។

លោក សុខ សំអាត អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្តីពី ការចងក្រងបណ្តុំអាជីវកម្ម និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង សំរាប់បណ្តុំអាជីវកម្មចេក នៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង។ ដែលរៀបចំសម្របសម្រួលដោយក្រុម ទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំខេត្ត និងប្រចាំស្រុកថ្មបាំង ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំថ្មដូនពៅ ព្រមទាំងអញ្ជើញចូលរួមពីជំទប់ទី១ លោកមេភូមិ និងកសិករអ្នកដាំចេក អ្នកលក់ធាតុចូល និងអ្នកទទួលទិញចេកសរុបចំនួន ៤៣ នាក់ ស្រី ១៧ នាក់។ ជាលទ្ធផល អង្គពិធីបានពិភាក្សាយ៉ាងផុលផុសអំពីគោលបំណងនៃការបង្កើតបណ្តុំ អត្ថប្រយោជន៍នៃការចូលរួមជាសមាជិកបណ្តុំ បេសកកម្មនិង ចក្ខុវិស័យរបស់កម្មវិធី ពីគ្រប់ភាគីទាំងអស់ និងបានយល់ច្បាស់ពីសារប្រយោជន៍នៃការចូលរួមបង្កើតបណ្តុំអាជីវកម្មចេក។ សមាជិកអង្គពិធីបានឯកភាពគ្នាដោយបានលើកដៃ ១០០% ក្នុងការចូលរួមជាសមាជិកបណ្តុំ នឹងបានបោះឆ្នោតជ្រើសរើសគណៈកម្មការបណ្តុំអាជីវកម្មចេកដែល មានសមាជិកសរុប ៣០នាក់។គណៈកម្មការគ្រប់គ្រងបណ្តុំអាជីវកម្មចេកចំនួន៣នាក់ត្រូវបានបោះឆ្នោតជ្រើសរើស ដូចមានឈ្មោះខាងក្រោម៖ ១.លោក ឡុង ថាន់លី ប្រធានគណៈកម្មការ ២. លោក ពុត ហេង អនុប្រធានគណៈកម្មការ ៣.លោកស្រី មៀច ពេញ រដ្ឋបាល និងហិរញ្ញឹកសម្រាប់ទិសដៅបន្ត៖ ១. ចុះប្រមូលទិន្នន័យគ្រួសារបណ្តុំ ដោយដាក់បញ្ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងពត៌មាន MIS ២. រៀបចំវេទិកាអ្នកពាក់ព័ន្ធច្រើនភាគី MSP ៣. ការគាំទ្រគ្រួសារបណ្តុំ និងណែនាំឲ្យចេះបំពេញផែនការអាជីវកម្មកម្មវិធីបានបិទបញ្ចប់នូវវេលាម៉ោង ១១:០០ ព្រឹកថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ និងទទួលបានលទ្ធផល ដូចការរំពឹងទុក។

អត្ថបទទាក់ទង