នៅវេលា៩:០០នាទីព្រឹក លោក អុឹង គី ជំទប់ទី១ឃុំកោះកាពិ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិ១ ចូលរួមសម្របសម្រួលជាមួយ លោក តាន់ ម៉េងហួរ នាយកតំបន់រ៉ាមសារកោះកាពិ និងលោក ជួន ចិន្តា អនុប្រធានការិយាល័យកសិកម្ម បរិស្ថានស្រុកកោះកុង ដើម្បីចុះស្រង់ទិន្នន័យ និងធ្វើបច្ចុប្បន្នភាពប្រភពបំពុលបរិស្ថានតាមបណ្តា អាជីវកម្ម សិប្បកម្ម និងសំណង់ផ្ទះចិញ្ចឹមសត្វត្រចៀកកាំ នៅក្នុងស្រុកកោះកុង នៅភូមិ១(ចំណុចឡាំដាំ) ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។
………………..
ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥
May 8, 2025






