រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីណែនាំអំពីការបំពេញតារាងស្នើសុំឆ្វៀលដី នៅតាមភូមិ ឃុំ នៃស្រុកស្រែអំបិល ខេត្តកោះកុង

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២:០០ នាទីរសៀល លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីណែនាំអំពីការបំពេញតារាងស្នើសុំឆ្វៀលដី នៅតាមភូមិ ឃុំ នៃស្រុកស្រែអំបិល ដោយមានការចូលរួមពីលោកអភិបាលរងស្រុក នាយករដ្ឋបាលស្រុក ប្រធានការិយាល័យ ដ.ន.ស.ភ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ នាយកតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង នាយរងផ្នែករដ្ឋបាលព្រៃឈើ មេឃុំ ស្មៀនឃុំគ្រប់ឃុំ និងមេភូមិគ្រប់ភូមិ នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

ប្រភព: ប៊ួ សុភា

អត្ថបទទាក់ទង