នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២:០០ នាទីរសៀល រដ្ឋបាលស្រុកស្រែអំបិល បានបើកវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក ម៉ាស់ សុជា សមាជិកក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ប្រធានអង្គភាពការិយាល័យនៃរដ្ឋបាលស្រុក អង្គភាពការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ សរុប ១១៥នាក់ ស្រី ៦៤នាក់ ស្ថិតនៅវត្តសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ ការបើកវេទិកានេះធ្វើឡើងក្រោមប្រធានបទ ១.ផ្សព្វផ្សាយពីការីករាលដាលនៃជំងឺកូវីត១៩ ២.ការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលស្រុក និងឃុំ និង ៣.គោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងគោលបំណង ១.ដើម្បីផ្សព្វផ្សាយពីការផ្ដល់សេវារដ្ឋបាលស្រុក ឃុំ និងសមិទ្ធផល ដែលសម្រេចបានក្នុងឆ្នាំ២០២០ ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា ២.ដើម្បីផ្សព្វផ្សាយពីតួនាទី ភារកិច្ច ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សា គណៈអភិបាលស្រុក និងការពិគ្រោះយោបល់អំពីបញ្ហា និងតម្រូវការអាទិភាពជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ប្រភព: ប៊ួ សុភា