/ / / /

រដ្ឋបាលស្រុកស្រែអំបិល បានបើកវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក ម៉ាស់ សុជា សមាជិកក្រុមប្រឹក្សាស្រុក នៅឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨:០០ នាទីព្រឹក រដ្ឋបាលស្រុកស្រែអំបិល បានបើកវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក ម៉ាស់ សុជា សមាជិកក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ប្រធានអង្គភាពការិយាល័យនៃរដ្ឋបាលស្រុក អង្គភាពការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិគ្រប់ភូមិ និងប្រជាពលរដ្ឋ សរុប ១២០នាក់ ស្រី ២៧នាក់ ស្ថិតនៅសាលាឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ ការបើកវេទិកានេះធ្វើឡើងក្រោមប្រធានបទ ១.ផ្សព្វផ្សាយពីការីករាលដាលនៃជំងឺកូវីត១៩ ២.ការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលស្រុក និងឃុំ និង ៣.គោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងគោលបំណង ១.ដើម្បីផ្សព្វផ្សាយពីការផ្ដល់សេវារដ្ឋបាលស្រុក ឃុំ និងសមិទ្ធផល ដែលសម្រេចបានក្នុងឆ្នាំ២០២០ ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា ២.ដើម្បីផ្សព្វផ្សាយពីតួនាទី ភារកិច្ច ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សា គណៈអភិបាលស្រុក និងការពិគ្រោះយោបល់អំពីបញ្ហា និងតម្រូវការអាទិភាពជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ប្រភព: ប៊ួ សុភា

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃការប្រើប្រាស់ដីទីលានទុកសាក់សំរាម និងការគ្រប់គ្រងសំណល់រឹង នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    25/05/2026

    លោក ហេង ចាន់ថន ប្រធានអង្គភាពច្រកចេញចូលតែមួយ នៃដ្ឋបាលខេត្តកោះកុង និងមន្ត្រីក្នុងអង្គភាពច្រកចេញចូលតែមួយ បានចូលរួមកិច្ចប្រជុំ ស្តីពីការដាក់ឱ្យប្រើប្រាស់លេខកូដសេវាថ្មីសម្រាប់កម្រងសេវារដ្ឋបាលរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ តាមរយ:ប្រព័ន្ធ Zoom

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/05/2026

    លោក ហាក់ ស៊ីម អភិបាលរងស្រុកមណ្ឌសីមា លោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុក និងលោកប្រធានការិយាល័យច្រកចេញចូលតែមួយ បានចូលរួមកិច្ចប្រជុំស្ដីពីការដាក់ប្រើប្រាស់លេខកូដសេវាថ្មី សម្រាប់កម្រងសេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក តាមប្រព័ន្ធអនឡាញ Zoom

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/05/2026

    រដ្ឋបាលឃុំទួលគគីរ បានរៀបចំកម្មវិធីចែកចង្ក្រានបង្កើនថាមពលព្រៃមាន់ ចំនួន៤៨០ចង្ក្រាន ជូនដល់បងប្អូនប្រជាពល រដ្ឋក្នុងឃុំ ដើម្បីលើកកម្ពស់ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការប្រើប្រាស់អុស និងចូលរួមថែរក្សាបរិស្ថាន ព្រមទាំងជួយសម្រួលដល់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    25/05/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំលោក ខេង គង់ អភិបាលរងស្រុក លោក នៅ វុទ្ធី នាយករដ្ឋបាលសាលាស្រុក និងលោក លោកស្រី ការិយាល័យច្រកចេញចូលតែមួយ ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការដាក់ឱ្យប្រើប្រាស់លេខកូដសេវាថ្មីសម្រាប់កម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    25/05/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍