លោក ប៉ែត សុជាតិ ជំទប់ទី១ ឃុំជ្រោយប្រស់ បានដឹកនាំលោកមេភូមិទាំងពីរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចូលរួមសហការជាមួយមន្រ្តីបរិស្ថាននៃមន្ទីរបរិស្ថានខេត្តកោះកុង និងលោក ជួន ចិន្តា អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកកោះកុង ដើម្បីចុះស្រង់ទិន្នន័យ និងធ្វើបច្ចុប្បន្នភាពប្រភពបំពុលបរិស្ថានតាមបណ្តាអាជីវកម្ម សិប្បកម្ម និងសំណង់ផ្ទះចិញ្ចឹមសត្វត្រចៀកកាំ នៅក្នុងមូលដ្ឋានឃុំជ្រោយប្រស់ សរុបចំនួន ១៤កន្លែងក្នុងនោះរួមមាន៖
១.ជួសជុលគ្រឿងម៉ាស៊ីនចំនួន០២កន្លែង
២.ជួសជុលម៉ូតូចំនួន ០២កន្លែង
៣.អាហារដ្ឋានចំនួន ០២កន្លែង
៤.ផ្ទះសំណាក់ចំនួន ០២កន្លែង
៥.ផ្ទះទិញអេតចាយ ០២កន្លែង
៦.ផ្ទះផលិតទឹកសុទ្ធចំនួន ០៣កន្លែង
៧.ផ្ទះលក់គ្រឿងសំណង់ចំនួន ០១កន្លែង
នៅទូទាំងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។ ជ្រោយប្រស់,ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីព្រឹក







