លោក ម៉ុត សុខា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក ផាត់ បុល អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី នីតិវិធី និងវិធីសាស្រ្ត នៃការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ ២០២៥ ។
នៅខេត្តកំពង់ស្ពឺ នាវេលាម៉ោង ៧:០០នាទីព្រឹក ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#







