ថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ២០២០ លោក ចក់ ត្រឹង ប្រធានការិយាល័ និងលោក វុធ វេនដា មន្រ្តីការិយាល័យសង្គមកិច្ច និងសុខាមាលភាពសង្គមស្រុក បានសហការណ៍ជាមួយព្រះគ្រូ សាម ដុង ព្រះវិន័យធរគណខេត្ត និងជាព្រះចៅអធិការវត្ត និគ្រោធារាម (ហៅវត្តចាំយាម) ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា ខេត្តកោះកុងបានរៀបចំជ្រើសរើសអាចារ្យ គណ:កម្មការវត្តដែលផុតអាណត្តិនិងរៀបចំជ្រើសរើសបោះឆ្នោតសារជាថ្មីនាពេលខាងមុខ ។