លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក សឹង លី អនុប្រធានទទួលបន្ទុកការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គការ សង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE របស់គម្រោងស្ទៀរ (STEER) បានចុះបណ្តុះបណ្តាលបច្ចេកទេសមុនពេល និងក្រោយពេលប្រមូលផលលើដំណាំត្រសក់ និងបន្លែ ០១ វគ្គ នៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ដែលមានកសិករចូលរួមចំនួន ១៤ នាក់ ស្រី ០៦ នាក់។ ជាលទ្ធផលប្រជាកសិករដែលបានចូលរួមក្នុងវគ្គមានចំណាប់អារម្មណ៍ជាខ្លាំង បើតាមការសង្កេត និងវាយតំលៃ ឃើញថាកសិករ ៧៥% បានយល់ពី បច្ចេកទេសមុនពេល និងក្រោយពេលប្រមូលផលបានល្អ។