លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានផ្តល់កិច្ចសហការ និងសម្របសម្រួល ដើម្បីចុះសិក្សាអំពីបញ្ហាប្រឈម ពីនីតិវិធី និងដំណើរការ នៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាប្រចាំឆ្នាំ ដោយមានការចូលរួមក្រោមអធិតីភាពក្រុមការងារថ្នាក់ជាតិដោយ ឯកឧត្តមបណ្ឌិត ម៉ៅ វណ្ណា ទីប្រឹក្សារបស់ក្រសួង ឮសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក កែវ សុខា អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហរិញវត្ថុ និងមន្ត្រីនៅក្នុងមន្ទីរ សរុបទាំងអស់មាន ចំនួន១៣នាក់ ស្រីចំនួន០២នាក់។