មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០០៥ សហវ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ស្ដីពីនីតិវិធីបច្ចេកទេស នៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដឹកនាំដោយលោក ទេព វិស្កុល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក ឌុច ម៉ុងសុីតាណា លោក គង់ ចាន់លីម៉េង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីប្រធានការិយាល័យគណនេយ្យមន្ទីរជំនាញ ប្រធានអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ដ និងប្រធានការិយាល័យគណនេយ្យ សាលាក្រុង ស្រុក ឃុំសង្កាត់។