លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំ ដែលដឹកនាំដោយឯកឧត្តម ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេស ក្នុងការកាត់ឆ្វៀលដីក្នុងក្រុងខេមរភូមិន្ទ ដែលជាប់អនុក្រឹត្យ១៧៩ និងអនុក្រឹត្យ៨០ និងតំបន់ការពារ ជូនប្រជាពលរដ្ឋ ដែលរស់នៅអាស្រ័យផងជាក់ស្តែង។
ក្នុងឱកាសនេះដែរ លោក សុខ សុទ្ធី បានណែនាំលម្អិតអំពីវិធីសាស្ត្រ ក្នុងការចុះអនុវត្តការងារនេះ ដោយឱ្យអាជ្ញាធរ ភូមិ សង្កាត់ អភិបាលក្រុង មានការទទួលខុសត្រូវខ្ពស់ និងធានាបាននូវភាពត្រឹមត្រូវ។
ជាមួយគ្នានេះដែរ ឯកឧត្តម ប៊ុន លើត បានធ្វើការណែនាំដល់អាជ្ញាធរក្រុងខេមរភូមិន្ទ ត្រូវខិតខំបំពេញការងារឱ្យបានជោគជ័យ ដើម្បីប្រយោជន៍រួម របស់ខេត្តកោះកុង និងដើម្បីប្រជាជនយើង ហើយត្រូវមានផែនទី របាយការណ៍ការងារ និងឧបសម្ព័ន្ធ។ លើសពីនេះទៀតលោកក៏បានផ្តាំផ្ញើថា សូមកុំឱ្យមានភាពមិនប្រក្រតីណាមួយកើតមានឡើង ក្នុងការអនុវត្តការងារនេះ។