ថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ លោក ចេង មុនីរិទ្ធ អភិបាលស្តីទី ដឹកនាំកិច្ចប្រជុំពិភាក្សាការបង្កើតក្រុមការងារចុះត្រួតពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ដែលប្រជាពលរដ្ឋបានប្រេីប្រាស់ និងអាស្រ័យផលជាក់ស្ដែង ក្នុងភូមិសាស្ត្រស្រុកមណ្ឌលសីមា ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។