ស្រុកកោះកុង ៖ ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្ដិទី៤ ក្រោមការដឹកនាំដោយលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងជាប្រធានអង្គប្រជុំ ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍ស្តីពីលទ្ធផលអនុវត្តការប្រចាំខែមេសា ឆ្នាំ២០២៥ និងពិនិត្យ អនុម័តលើកាងារមួយចំនួនទៀត ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន និងលើកទិសដៅការងារបន្តសម្រាប់ខែបន្ទាប់ របស់រដ្ឋបាលស្រុកកោះកុង
សមាសភាពអញ្ជេីញចូលរួមមានលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាល អធិការ មេបញ្ជាការ នៃកងកម្លាំងទាំងបីប្រភេទ ប្រធាន អនុប្រធានការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុកកោះកុង រដ្ឋបាលឃុំទាំង៤ នៃស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។






















