លោក អ៊ូ ឆេនឆៃវិសាន្ដ បានដឹកនាំ លោក អ៊ុក កន្និកា ជំទប់ទី១ លោក ឃិន វិសាល ស្មៀនឃុំ និងលោកស្រី ជួន ចាន់ស៊ីមៀន ជំនួយការហិរញ្ញវត្ថុឃុំ ចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងហរិញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (ថ្មី) តាម រយៈប្រព័ន្ធវីដេអូពីចម្ងាយ (ZOOM) ក្រោមការដឹកនាំដោយ លោក សែម សំអាង នាយករដ្ឋបាលសាលាស្រុក នៅសាលាស្រុកកោះកុង។
តាតៃក្រោម,ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥





