លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ១៥៧/២៥ ស.ជ.ណ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្តកោះកុង ស្តីពីការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ចំពោះរថយន្តដឹក ជញ្ជូនទំនិញ និងការសម្អាតសំរាម ដោយមានការចូលរួមពី លោកអភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំង ០៣ប្រភេទ លោក លោកស្រីប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុក លោកនាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល លោកនាយប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារកំពង់ផែសមុទ្រស្រែអំបិល លោកនាយកប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកមាត់ពាមស្រែអំបិល និងលោកមេឃុំទាំង០៦ នៃស្រុកស្រែអំបិល ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល
………………………..
ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។






















