លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានចូលរួមសម្របសម្រួល ជាមួយក្រុមការងារនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃអគ្គនាយកដ្ឋានផែនការ ក្រសួងផែនការ ចុះតាមដាន និងត្រួតពិនិត្យការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បញ្ហាប្រឈមរបស់ឃុំ និងប្រជុំពិភាក្សាជាមួយមន្ទីរផែនការខេត្ត ដើម្បីបង្កើនប្រសិទ្ធភាព សុក្រឹត្យភាព តម្លាភាព គណនេយ្យភាព និងវឌ្ឍនភាព។ ក្រុមការងារបានចុះទៅឃុំ ចំនួន២ ស្ថិតក្នុងស្រុកគិរីសាគរ ខេត្តកោះកុង រួមមាន÷ឃុំភ្ញីមាស និងឃុំកោះស្ដេច។
ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥










