លោកវរសេនីយ៍ត្រី ឈាន ភើប នាយប៉ុស្តិ៍នគរបាលរដ្ឋបាលដងពែង បានដឹកនាំកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំង នៃអធិការដ្ឋាន ដឹកនាំដោយលោកវរសេនីយ៍ទោ មុំ រិទ្ធី អធិការរង បានចុះចែកខិតប័ណ្ណព័ត៌មានដែលមានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ជូនដល់អ្នកធ្វើដំណើរទាំង (ភ្ញៀវជាតិ-អន្តរជាតិ)ដែលអញ្ជើញមកកំសាន្តក្នុងខេត្តកោះកុង នៅពេលជួបអាសន្ន ឬគ្រោះថ្នាក់ផ្សេងៗ ចំណុច(មុខសាលាឃុំដងពែង) ស្ថិតក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង៕
…………………………………………………..
ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥






