/ / /

លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញទទួលស្វាគមន៍សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

ស្រុកកោះកុង ៖ កាលព្រឹកថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញទទួលស្វាគមន៍សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវ ២៣គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤៨ ទៅកាន់ឃុំជ្រោយប្រស់ និងសួរសុខទុក្ខប្រជាពលរដ្ឋឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ សមាសភាពចូលរួមមាន ឯកឧត្តមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក-ឃុំ នៃស្រុកកោះកុង កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក មណ្ឌលសុខភាពឃុំ មេឃុំគ្រប់ឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍រដ្ឋបាល ប៉ុស្តិ៍សុខភាព ក្រុមយុវជន ស.ស.យ.ក ក្រុមយុវជនកាយរិទ្ធ ក្រុមយុវជនកាកបាទក្រហម និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ៤៣៣ នាក់ ស្រី ២៧៥ នាក់ នៅសាលាឃុំជ្រោយប្រស់។ នៅក្នុងពីធីជួបសំណេះសំណាលជាមួយប្រជាពលនោះផងដែរ សម្តេចពិជ័យសេនា បានមានប្រសាសន៍នូវខ្លឹមសារសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖
១- អរគុណសន្តិភាព និង ស្ថាបនិកសន្តិភាព
២- រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់មុនគេ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង ដែលជាតម្រូវការចាំបាច់សម្រាប់មនុស្សគ្រប់ៗរូប
៣- ចំពោះការកាត់ឆ្វៀលដី សម្តេច ឱ្យក្រុមការងារចុះពិនិត្យជាក់ស្តែងដើម្បីស្នើសុំកាត់ឆ្វៀលដីចែកជូនប្រជាពលរដ្ឋ ឱ្យខានតែបាន ព្រោះតំបន់នេះជាតំបន់ប្រវត្តិសាស្រ្ត ដែលសម្តេចបានធ្លាប់តស៊ូពីមុនមក តែហាមការកាប់ទន្រ្ទានយកដីបន្តទៀត
៤- ការអភិវឌ្ឍន៍វិស័យកសិកម្មធ្វើស្រែ-ចំការ មានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋបន្ទាប់ពីមុខរបរនេសាទ
៥- សម្តេចបានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាទប់ស្កាត់ការពារកុំឱ្យមានការឆ្លង ជំងឺកូវីត១៩ នៅក្នុងសហគមន៍។

ប្រភព ៖ រដ្ឋបាលស្រុកកោះកុង
រូបភាព ៖ អ៊ឹង បឺត

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ហួន ណាក់ ជំទប់ទី២ តំណាងលោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានអញ្ជើញចូលរួមអញ្ជើញចូលរួមក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងជាប្រធានក្រុមកាកបាទក្រហមកម្ពុជាឃុំ បានអញ្ជើញចូលរួមកម្មពិធីប្រកាសកែសម្រួល និងតែងតាំងសមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខា ស្រុកកោះកុង ។