រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកោះកុង អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវ ២៣ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤៨ ទៅកាន់ឃុំជ្រោយប្រស់ និងសួរសុខទុក្ខប្រជាពលរដ្ឋឃុំជ្រោយប្រស់

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកោះកុង អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវ ២៣ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤៨ ទៅកាន់ឃុំជ្រោយប្រស់ និងសួរសុខទុក្ខប្រជាពលរដ្ឋឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង នៅចំណុចថ្មពាង។ សមាសភាពចូលរួមមាន ឯកឧត្តមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក-ឃុំ នៃស្រុកកោះកុង កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំជ្រោយប្រស់ និងប្រជាពលរដ្ឋឃុំជ្រោយប្រស់។

ប្រភព ៖ រដ្ឋបាលស្រុកកោះកុង

រូបភាព ៖ អ៊ឹង បឺត

អត្ថបទទាក់ទង