/ / / / /

សេចក្តីជូនដំណឹង រដ្ឋបាលខេត្តកោះកុង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកោះកុង មេត្តាជ្រាបថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុង ក្នុងនោះសម្រាប់ភ្នំពេញ-កោះកុង រថយន្តចំនួន ៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ “ដោយជិះមិនបង់ប្រាក់” ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូន ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានដូចខាងក្រោម ៖ -ភ្នំពេញ កោះកុង(ស្ថានីយរថយន្តក្រុងផ្លូវ២០០៤) ចាប់ពីម៉ោង ៦.៣០ នាទីព្រឹក រហូតដល់ម៉ោង ១១.៣០ នាទីព្រឹក -កោះកុង ភ្នំពេញ(មុខមហោស្រពខេត្តកោះកុង) ចាប់ពីម៉ោង ៩.០០ នាទីព្រឹក(រថយន្ត ១គ្រឿង) ដល់ម៉ោង ១៣.០០ទាទី រសៀល(រថយន្ត ៤គ្រឿង)។ -កោះកុង ភ្នំពេញ(មុខមហោស្រពខេត្តកោះកុង) ចាប់ពីម៉ោង ៩.០០ នាទីព្រឹក(រថយន្ត ១គ្រឿង) ដល់ម៉ោង ១៣.០០ទាទី រសៀល(រថយន្ត ៤គ្រឿង)។ -កោះកុង ភ្នំពេញ(មុខមហោស្រពខេត្តកោះកុង) សម្រាប់ថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩.០០ នាទីព្រឹក(រថយន្ត ៥គ្រឿង)។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមធ្វើដំណើរតាមរយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) ប្រកបដោយ សុវត្ថិភាព និងផាសុកភាព។ សូមទំនាក់ទំនងទូរស័ព្ទ 0962983603 / 0967273461

សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តកោះកុង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកោះកុង មេត្តាជ្រាបថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុង ក្នុងនោះសម្រាប់ភ្នំពេញ-កោះកុង រថយន្តចំនួន ៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ “ដោយជិះមិនបង់ប្រាក់” ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូន ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានដូចខាងក្រោម ៖
-ភ្នំពេញ កោះកុង(ស្ថានីយរថយន្តក្រុងផ្លូវ២០០៤) ចាប់ពីម៉ោង ៦.៣០ នាទីព្រឹក រហូតដល់ម៉ោង ១១.៣០ នាទីព្រឹក
-កោះកុង ភ្នំពេញ(មុខមហោស្រពខេត្តកោះកុង) ចាប់ពីម៉ោង ៩.០០ នាទីព្រឹក(រថយន្ត ១គ្រឿង) ដល់ម៉ោង ១៣.០០ទាទី រសៀល(រថយន្ត ៤គ្រឿង)។
-កោះកុង ភ្នំពេញ(មុខមហោស្រពខេត្តកោះកុង) ចាប់ពីម៉ោង ៩.០០ នាទីព្រឹក(រថយន្ត ១គ្រឿង) ដល់ម៉ោង ១៣.០០ទាទី រសៀល(រថយន្ត ៤គ្រឿង)។
-កោះកុង ភ្នំពេញ(មុខមហោស្រពខេត្តកោះកុង) សម្រាប់ថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩.០០ នាទីព្រឹក(រថយន្ត ៥គ្រឿង)។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមធ្វើដំណើរតាមរយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) ប្រកបដោយ សុវត្ថិភាព និងផាសុកភាព។

សូមទំនាក់ទំនងទូរស័ព្ទ 0962983603 / 0967273461

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    23/03/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រោមឱវាទប្រជុំសម្រាំងពាក្យបណ្ដឹង និងព័ត៌មានផ្សេងៗ ដែលប្រមូលបានពីប្រអប់សំបុត្រ និងកម្មវិធីទូរសព្ទដៃ “មតិយើង” ចំនួន ០៦លិខិត

  • ហេង គីមឆន/
    23/03/2026

    អង្គភាពពន្ធនាគារខេត្តកោះកុង បានប្រជុំកងជួរ គោរពទង់ជាតិ ដើម្បីត្រួតពិនិត្យកម្លាំង និងដាក់ទិសដៅការងារបន្ត ក្រោមការដឹកនាំរបស់លោក ឧត្តម​អគ្គានុរក្សថ្នាក់លេខ២ ចាន់​ ចំណាន​ ប្រធានពន្ធនាគារខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    23/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងស្ពានលូភ្លោះដែលក្រុមហ៊ុន សួន ស៊ីលី បានម៉ៅការសាងសង់កន្លងមកមិនទាន់បានត្រឹមត្រូវតាមស្តង់ដា

  • រដ្ឋបាលស្រុកគិរីសាគរ/
    23/03/2026

    រដ្ឋបាលឃុំកោះស្ដេច បាននាំយកអង្ករមួយបាវទម្ងន់ ២៥គីឡូក្រាម និងថវិការដ្ឋបាលឃុំចំនួន ៤០មុឺនរៀល ជូនប្រជាពលរដ្ឋឈ្មោះ លន់ ម៉ាប់ ដែលត្រូវភ្លេីងឆេះផ្ទះ

  • មន្ទីរកិច្ចការនារី/
    23/03/2026

    លោកស្រី កាយ សារៀម ប្រធានការិយាល័យសមភាពយេនឌ័រ និងព័ត៌មាន និងមន្ត្រី0១ រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការបញ្រ្ចាបយេនឌ័រ ការប្រែប្រួលអាកាសធាតុសម្រាប់ថ្នាក់ជាតិ និងសហគមន៍តំបន់ឆ្នេរ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង នៅមន្ទីរបរិស្ថានខេត្តកោះកុង។

  • មន្ទីរកិច្ចការនារី/
    23/03/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ក្នុងគោល បំណងដើម្បីត្រួតពិនិត្យឡើងវិញពីប្រសិទ្ធភាពនៃការអនុវត្តការងារប្រចាំខែ និងលើកជាអនុសាសន៍សម្រាប់អនុវត្តបន្ត ដែល នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត ។