លោកវរសេនីយ៍ត្រី ឈាន ភើប នាយប៉ុស្តិ៍ បានបញ្ចុះកម្លាំងប៉ុស្តិ៍ចំនួន ៣នាក់ ចុះរៀបចំសណ្តាប់ធ្នាប់ និងបានចូលរួមជាមួយ រដ្ឋបាលស្រុកស្រែអំបិល ,សមាគមន៍រាជសីហ៍សាខាខេត្តកោះកុង ,ការិយាល័យបរិស្ថានស្រុកនៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង , ការិយាល័យកសិកម្មស្រុក , អាជ្ញាធរឃុំ ភូមិ ,ប្រជាពលរដ្ឋ ក្នុងការសម្អាតអនាម័យបរិស្ថាននៅ (ចំណុចគល់ស្ពានស្រែអំបិល) ស្ថិតក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង៕
ថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅវេលាម៉ោង៨:០០នាទីព្រឹក





