លោក ឈឹម ចិន អភិបាលស្តីទី នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដើម្បីផ្សព្វផ្សាយសេចក្តីជូនដំណឹង និងទទួលផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ នាពេលខាងមុខ។ សមាសភាពអញ្ជើញចូលរួមមាន លោកស្រីនាយក លោកនាយករង កងកម្លាំងទាំងបី លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលក្រុង លោក លោកស្រីចៅសង្កាត់ទាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ លោក លោកស្រីមេភូមិទាំង១១ តំណាងភាស៊ីផ្សារ និងតំណាងក្រុមហ៊ុនប្រមូលសំរាមក្រុង សរុបប្រមាណ ៣៧រូប ។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុង។
វេលាម៉ោង២:០០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#










