លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ញឹក សុមេធ អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី"បច្ចុប្បន្នភាពនៃវិស័យប្រេងកាតនៅកម្ពុជា"។
លោកអភិបាលរងខេត្ត បានលើកឡើងថា ក្នុងខេត្តកោះកុង មានសមិទ្ធផលធំៗជាច្រើន រួមមានវារីអគ្គិសនី៤កន្លែង ដែលកំពុងផលិតអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងខេត្ត និងចែកចាយទូទាំងប្រទេស ហើយបន្តិចទៀតនេះយើងក៏មាននៅរោងចក្រផលិតអគ្គិសនីដើរដោយថាមពលធ្យូងថ្ម រួមជាមួយស្ថានីយ៍ប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ។ សមិទ្ធិផលដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តកោះកុង ត្រូវឱ្យមានការចូលរួមទាំងអស់គ្នាពីបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ និងយុវជនគ្រប់គ្នាៗ ចូលរួមថែរក្សាការពារឲ្យបានល្អ។ ក្នុងឱកាសល្អនេះទាំងអស់គ្នាបានបន្ថែមការយល់ដឹងពីការប្រែប្រួល និងវិវឌ្ឍន៍ថ្មីៗនៃវិស័យប្រេងកាតនៅកម្ពុជា មានការធ្វើធុរកិច្ច ដើម្បីទាញយកមកប្រើប្រាស់ គោលនយោបាយ និងសកម្មភាពអាទិភាពនៃវិស័យប្រេងកាតកម្ពុជា ព្រោះថាប្រទេសយើងនឹងក្លាយជាប្រទេសផលិតប្រេងក្នុងពេលឆាប់ៗនេះ នេះយោងតាមការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងរ៉ែ និងថាមពល៕
![](https://asset.cambodia.gov.kh/provincial/sites/12/2020/07/IMG_20200710_095750_495-1024x498.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/07/IMG_20200710_095743_609-1024x498.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/07/IMG_20200710_095747_887-1024x498.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/07/IMG_20200710_095740_759-1024x498.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/07/IMG_20200710_095819_018-1024x498.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/07/IMG_20200710_095734_009-1024x498.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/07/IMG_20200710_095816_459-1024x498.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/07/IMG_20200710_095808_428-1024x498.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/07/IMG_20200710_095805_647-1024x498.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/07/IMG_20200710_095803_950-1024x498.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/07/IMG_20200710_095731_236-1024x498.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/07/IMG_20200710_095757_294-1024x498.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/07/IMG_20200710_095754_529-1-1024x498.jpg)
![](https://asset.cambodia.gov.kh/provincial/sites/12/2020/07/IMG_20200710_095752_631-1024x498.jpg)