លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ អញ្ជើញចូលរួមអមដំណើរ ឯកឧត្តម អ៊ុក វុទ្ធី និងឯកឧត្តម នាក់ ដាង អនុរដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម និងប្រតិភូអមដំណើរ ចុះពិនិត្យទីតាំងស្នើសុំសាងសង់ទំនប់ការពារទឹកប្រៃចំការលើក្នុងស្រុកបូទុមសាគរ និងទីតាំងស្នើសុំអភិវឌ្ឍន៍ប្រភពទឹក ២កន្លែង ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ ចំនួន០២ភូមិ មាន៣ទីតាំង ក្នុងនោះរួមមានៈ
១/ទីតាំងទីតាំងទី១ ភូមិស្មាច់មានជ័យចំណុចមាត់ព្រែកស្មាច់ង៉ាម
២/ទីតាំងទី២ និងទី៣ ភូមិបឹងឃុនឆាង ចំណុចមាត់ព្រែកសេនាធិកា និងចំណុចមាត់ព្រែកសិលាមានជ័យ។
វេលាម៉ោង ៨៖០០នាទីព្រឹក ថ្ងៃពុធ ១២ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#










