/ / / / /

សារលិខិតជូនពរ របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ្រឹស្តសករាជ ២០២៥

សារលិខិតជូនពរ របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ្រឹស្តសករាជ ២០២៥

-អរគុណសន្តិភាព!
-អរគុណនយោបាយ ឈ្នះ ឈ្នះ!
-ដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិ ពេញលេញ

សូមក្រាបថ្វាយបង្គំ ព្រះថេរា នុត្ថេរៈ គ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ !
សូមគោរព សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងអស់ ជាទីស្នេហា ! លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ អាជីវករ សេវាករ នៅទូទាំងខេត្តកោះកុង ជាទីរាប់អាន !
ថ្ងៃចន្ទ ២រោច ដល់ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ទី១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ គឺជាទិវាដ៏មហោឡារិក ដែលប្រជាជាតិយើងទាំងមូលរួមគ្នា ប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយក្តីមោទនៈ និងសោមនស្សរីករាយក្រៃលែង។ ពិធីបុណ្យនេះ ជាកេរដំណែលដ៏ពិសិដ្ឋពីបុព្វបុរសនៃយើង ដែលជាឱកាសអោយប្រជាជនយើង គ្រប់រូប ជម្រុះចោលអោយជ្រះស្រឡះ នូវអពមង្គល ឧបទ្រពចង្រៃ និងមន្ទិលហ្មងសៅទាំងឡាយក្នុង ឆ្នាំចាស់ ហើយតាំងចិត្តថ្មីប្រព្រឹត្តអំពើល្អ ប្រកបដោយមេត្តា ករុណា មុទិតា និងឧបេក្ខា ដោយតាំងចិត្ត ធ្វើបុណ្យទានសាងកុសល ដើម្បីសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ ចាប់ពីឆ្នាំថ្មីនេះ តរៀងទៅ។ ឆ្នាំចាស់កន្លងទៅ ដោយមានកម្លាំងមហាសាមគ្គីដ៏រឹងមាំ យើងទាំងអស់គ្នា ជម្នះបាននូវរាល់ ឧបសគ្គតូចធំទាំងឡាយ ប្រកបដោយជោគជ័យ បំពេញបានល្អនូវភារកិច្ចកសាង និងអភិវឌ្ឍខេត្ត របស់យើង ដោយថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្ត ធានាបានសេចក្តីសុខ សុវត្ថិភាពជូនប្រជាជន និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម នៃព្រះរាជាណាចក្រកម្ពុជា និងជាស្ថាបនិកនយោបាយ ឈ្នះឈ្នះ ដែលបានប្រែក្លាយកម្ពុជាពីការបែកបាក់ជាតិ ទៅជាប្រទេសមាន សុខសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ ដែលធានាដល់ការរីកចម្រើនគ្រប់វិស័យ ប្រជាជនរស់នៅ ក្រោមដំបូលសន្តិភាព ប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។ ទន្ទឹមជាមួយគ្នានេះ រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាត្រីវិស័យបន្តដឹកនាំនាវាកម្ពុជា ឱ្យកាន់តែមានកំណើន ក្នុងគោលដៅដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍន៍និងពង្រីក ប្រព័ន្ធគាំពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូបទាំងការអភិរក្សនិងអភិវឌ្ឍ វប្បធម៌ប្រកបដោយចីរភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ។

តាងនាមឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្ញុំព្រះករុណានាងខ្ញុំ សូមសំដែងនូវការ កោតសរសើរដោយស្មោះ ប្រគេន និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន-យុវនារី និងប្រជាពលរដ្ឋនៅទូទាំងខេត្ត ដែល បានខិតខំរួមគ្នា បំពេញភារកិច្ចតាមមុខងារ តួនាទីរបស់ខ្លួន ហើយបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការ អភិវឌ្ឍខេត្តកោះកុងរបស់យើង ជាពិសេសការចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខ សុវត្ថិភាពក្នុងខេត្ត។ ខ្ញុំព្រះករុណានាងខ្ញុំ មានសេចក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវប្រកបដោយ គតិបណ្ឌិតរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រជាជនយើងពិតជា ទទួលបាននូវវិបុលភាព សុខដុមរមនា និងសុភមង្គល ជាពិសេសនឹងនាំមកនូវការអភិវឌ្ឍថ្មីៗ ថែមទៀត ជូនប្រទេសជាតិយើង។
ក្នុងទិវាដ៏មហានក្ខត្តឫក្សនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណានាងខ្ញុំ សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី ជាពិសេសព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ” សូមទ្រង់ព្រះមេត្តាប្រទានពរជ័យ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈ សូមព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនារបស់ប្រជារាស្ត្រជានិច្ចនិរន្តរ៍តរៀងទៅ និងសូមគោរព ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ ស្ថាប័នកំពូលរបស់ជាតិ ទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់រៀងរហូត។
ខ្ញុំព្រះករុណានាងខ្ញុំ សូមគោរពជូនពរ និងប្រសិទ្ធិពរបវរមហាប្រសើរ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ជូនឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន-យុវនារី ប្រជាពលរដ្ឋទូទាំងខេត្ត កោះកុង សូមប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ជួយអភិបាលគ្រប់គ្រងថែរក្សា និងប្រសិទ្ធិពរជ័យសិរី សួស្តីដល់ប្រជាពលរដ្ឋគ្រប់រូប អោយមានសមានចិត្តជាកុសល យោគយល់គ្នា សណ្តោសប្រណី សាមគ្គីភាព រួមសុខ រួមទុក្ខជាមហាគ្រួសារតែមួយ នៅលើទឹកដីខេត្តកោះកុងរបស់យើង ប្រកបដោយក្តី សុខក្សេមក្សាន្ត និងដោយកិត្តិយសសេចក្តីថ្លៃថ្នូរតរៀងទៅ ។
សូមអរព្រះគុណ និងសូមអរគុណ !

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    28/06/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    28/06/2026

    សេចក្តីជូនដំណឹង ស្តីពីពិធីបុណ្យពូនភ្នំទុរេនសាមគ្គី និងផ្សព្វផ្សាយសក្តានុពលកសិទេសចរណ៍ នៅក្នុងស្រុកថ្មបាំង

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យការសាងសង់ផ្លូវបេតុង ចំនួន ២ខ្សែ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង -ខ្សែទី១ ប្រវែង ២៦៦ម៉ែត្រ ទទឹង ៧ម៉ែត្រ -ខ្សែទី២ ប្រវែង ៧៦ម៉ែត្រ ទទឹង ៦ម៉ែត្រ

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញពិនិត្យមើលផ្លូវ ដែលបានឈូសឆាយកិនបង្ហាប់ ត្រៀមអ៊ុតកៅស៊ូអាសេ នៅខាងលិច និងខាងជើងផ្សារដងទង់ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យស្ពានបេតុងមានជើងចូលចេតិយឃុនឆាង ប្រវែង ១៥៨ ម៉ែត្រ ទទឹង ៣ម៉ែត្រ ដែលបានបញ្ចប់ការសាងសង់១០០% និងដំណើរការជួសជុលសួនច្បារ នៅខាងមុខស្ពានចូលឃុនឆាង សាងសង់បានចំនួន ៩០% ស្ថិតនៅភូមិនាងកុក ភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    27/06/2026

    ផែនទីគោលដៅទេសចរណ៍ក្នុងខេត្តកោះកុង Koh Kong Tourism Sites Map