លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងចាក់អាចដ៏ដីលុបប្រព័ន្ធអូរមួយកន្លែង មានចំនួន ៣ចំណុច (ក្បាលអូរ កណ្ដាល និងចុងអូរ) នៅចំណុចក្រោយវត្តចាំយាម (ជិតមច្ឆាបូជាសព) ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ដែលម្ចាស់ដីឈ្មោះ ជ្រុយ និងម្ចាស់ឡានដឹកដីចាក់លុបអូរឈ្មោះ រិទ្ធ ធារ៉ា ដែលពុំបានសុំ ច្បាប់អនុញ្ញាត ។
ជាលទ្ធផល ក្រុមការងារបានសម្រេចឲ្យមេភូមិចាំយាម ទំនាក់ ទំនងទៅម្ចាស់ដីឲ្យសុំច្បាប់ពីរដ្ឋបាលស្រុក ដើម្បីធ្វើសកម្មភាពចាក់អាចដ៏ដីបន្តទៀតបាន និងអោយម្ចាស់ដីកាយអាចម៍ដីពីអូរចេញអោយមានសភាពដូចដើមវិញ ។
ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥
វេលាម៉ោង៣:០០នាទីរសៀល













