លោក ចក់ ត្រឹង ប្រធានការិយាល័យ និងលោក វុធ វេនដា មន្រ្តីការិយាល័យសង្គមកិច្ច និងសុខុមាលភាព សង្គមស្រុកមណ្ឌលសីមា ចូលរួម កិច្ចប្រជុំស្ដីពីករណីស្មូមកូនដោយ លោក ស្រី វង្ស កញ្ញា ភេទស្រី អាយុ៤២ឆ្នាំ និងស្វាមី ថៃ វណ្ណៈភេទប្រុស អាយុ៣២ឆ្នាំ ជាអាជីវករក្នុងផ្សារដងទង់មានគោលបំណងស្នើសុំកូនស្រីដែលទើបកើតបាន២០ថ្ងៃពីឈ្មោះ ឡេង ស៊ីវហេង ភេទស្រី អាយុ២០ឆ្នាំ មុខរបរមេផ្ទះ ដោយគាត់គ្មានលទ្ធភាពចិញ្ចឹម និងឪពុកក្មេងមិនទទួលខុសត្រូវ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!