/ / /

រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ភ្ញៀវជាតិ អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ មេត្តាជ្រាបថា ក្នុងគោលបំណងថែរក្សាបានប្រពៃណីជាតិ ទំនៀមទំលាប់ដ៏ល្អផូរផង់របស់ខ្មែរយើង ក៏ដូចជាដើម្បីស្វាគមន៍ អបអរសាទរទេវតាឆ្នាំថ្មីព្រះនាម »គោរាគទេវី» ដែលនឹងយាងមកគ្រងអភិបាលរក្សាលោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ រដ្ឋបាលស្រុកគ្រោងនឹងរៀបចំព្រឹត្តិការណ៍ «សង្រ្កាន្តបូទុមសាគរ» រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណវត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក

រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ភ្ញៀវជាតិ អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ មេត្តាជ្រាបថា ក្នុងគោលបំណងថែរក្សាបានប្រពៃណីជាតិ ទំនៀមទំលាប់ដ៏ល្អផូរផង់របស់ខ្មែរយើង ក៏ដូចជាដើម្បីស្វាគមន៍ អបអរសាទរទេវតាឆ្នាំថ្មីព្រះនាម »គោរាគទេវី» ដែលនឹងយាងមកគ្រងអភិបាលរក្សាលោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ រដ្ឋបាលស្រុកគ្រោងនឹងរៀបចំព្រឹត្តិការណ៍ «សង្រ្កាន្តបូទុមសាគរ» រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណវត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក ព្រមទាំងរៀបចំកម្មវិធីកម្សាន្តនៅក្នុងវត្តអារាមនានាក្នុងស្រុកបូទុមសាគរផងដែរ។
ក្នុងព្រឹត្តិការណ៍ «សង្រ្កាន្តបូទុមសាគរ» រយៈពេល០៤ថ្ងៃនេះ រដ្ឋបាលស្រុកគ្រោងនឹងមានរៀបចំលេងល្បែងប្រជាប្រិយខ្មែរ ល្បែងកម្សាន្តកុមារ ការប្រគុំតន្រ្តីបុរាណ-សម័យ ដើម្បីរាំកម្សាន្តតាមប្រពៃណីខ្មែរ និងតំបន់ត្រជាក់ចិត្តនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។
រដ្ឋបាលស្រុកបូទុមសាគរ សហការជាមួយកងកម្លាំងប្រដាប់អាវុធ អង្គភាពជុំវិញស្រុក រដ្ឋបាលឃុំអណ្តូងទឹក និងយុវវ័យ រៀបចំព្រឹត្តិការណ៍ «សង្រ្កាន្តបូទុមសាគរ» នៅវត្តចន្ទមុនីរាម “ហៅវត្តអណ្តូងទឹក” ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ភ្ញៀវជាតិ អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ មេត្តាជ្រាប និងអញ្ជើញមកទស្សនាកម្សាន្តសប្បាយឱ្យបានច្រើនកុះករ សំដៅចូលរួមថែរក្សា លើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែររបស់យើង។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    03/06/2026

    លោកស្រី ឌិត គឹមមាន ប្រធានការិយាល័យស្រុកប្រតិបត្តិស្មាច់មានជ័យ​បរិច្ចាគថវិកាចំនួន ២០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    លោកស្រី ពិន សេរីវិចិត្រ បរិច្ចាគថវិកាចំនួន ១០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • មន្ទីរកិច្ចការនារី/
    03/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងមន្ត្រីការិយាល័យជំនាញ បានចូលរួមប្រជុំពិភាក្សា ជាមួយក្រុមការងារ មន្ទីរផែនការខេត្ត ស្តីពីការប្រមូល ស្ថិតិ ទិន្នន័យ ឆ្នាំ២០២៥ របស់រដ្ឋបាលមន្ទីរកិច្ចការនារីខេត្តកោះកុង

  • ហេង គីមឆន/
    03/06/2026

    ឧត្តមនាវីទោ ឯក សំអាន​ បរិច្ចាគថវិកាចំនួន ២០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    យក្សាភូភូដងទង់ បរិច្ចាគថវិកាចំនួន ១០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    ធនាគារកាណាឌីយ៉ា បរិច្ចាគថវិកាចំនួន ១២០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦