លោក ឈឹម ចិន អភិបាលស្តីទី នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក លោកស្រីចៅសង្កាត់ទាំងបី បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពី ការចុះជំរុញការអនុវត្តយន្តការគ្រប់គ្រង និងត្រួតពិនិត្យការប្រើប្រាស់សារធាតុគីមីផ្សំ ស្ថិតក្រោមអធិបតីភាព បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។
កិច្ចប្រជុំនេះបានរៀបចំនៅសាលមហោស្រពខេត្តកោះកុង នាវេលាម៉ោង ៨:៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#






