រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលខេត្តស្តីទី បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទី១ ឆ្នាំ២០២០ ជាមួយមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត។

លោកអភិបាលស្តីទី សូមអោយប្រធានមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីទទួលបន្ទុកការងាររបាយការណ៍ យកចិត្តទុកដាក់ពិនិត្យលើរបាយការណ៍ប្រចាំខែមិថុនា និងទិសដៅការងារប្រចាំខែកក្កដា ឆ្នាំ២០២០ អោយបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ។ ដោយឡែករបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២០ សូមពិនិត្យ ពិភាក្សា និងកែសម្រួលយ៉ាងណាអោយបានសមស្របទៅនិងផែនការ និងស្ថានភាពជាក់ស្តែង ដោយផ្តោតទៅលើទិសដៅរួមរបស់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ទីចាត់ការ របស់ខ្លួន៕

អត្ថបទទាក់ទង