/ / /

សេចក្តីជូនដំណឹង ស្តីពី ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង

សេចក្តីជូនដំណឹង ស្តីពី ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ សូមជូនដំណឹងដល់ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ អាជីវករ និងម្ចាស់តូបលក់ដូរគ្រប់ប្រភេទ ដែលប្រើប្រាស់ និងលក់ដូរតាមដងផ្លូវ និងលើចិញ្ចើមផ្លូវសាធារណៈ ក្នុងស្រុកបូទុមសាគរ ឲ្យបានជ្រាបថា៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ម្តងរួចមកហើយ ដោយកំណត់រយៈពេលចំនួន១៥ “ដប់ប្រាំ”ថ្ងៃចាប់គិតពីថ្ងៃចេញសេចក្តីជូនដំណឹង ”លើកទី១”។
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ សូមធ្វើការជូនដំណឹង ផ្សព្វផ្សាយ និងណែនាំជា ”លើកទី២” ចំពោះលោក លោកស្រី បងប្អូនប្រជាពលរដ្ឋ អាជីវករ និងម្ចាស់តូបលក់ដូរគ្រប់ប្រភេទ រៀបចំរុះរើ លើកទុកដាក់របស់របរ សម្ភារៈ និងទំនិញផ្សេងៗ ដែលដាក់នៅលើចំណីផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ឲ្យបានល្អប្រសើរ ត្រូវរក្សាទុកផ្លូវចំណីផ្លូវ និងចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ ដូចដែលច្បាប់បានកំណត់ ដោយមិនត្រូវបន្តបំពានទៀតឡើយ ដើម្បីឲ្យអាជ្ញាធររៀបចំផ្លូវ ចំណីផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឡើងវិញ ឱ្យបានទូលាយ មានសោភ័ណភាពស្អាត មានសុវត្ថិភាពក្នុងការធ្វើដំណើរសម្រាប់អ្នកថ្មើរជើង និងអ្នកទេសចរណ៍ជាតិ-អន្តរជាតិ។ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ សូមកំណត់រយៈពេល ចំនួន៣០ថ្ងៃ “សាមសិបថ្ងៃ” ចាប់គិតពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ ជូន លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ អាជីវករ និងម្ចាស់តូបលក់ដូរគ្រប់ប្រភេទ នៅក្នុងស្រុកបូទុមសាគរ។
«សូមអានព័ត៌មានលំអិតខាងក្រោម»

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • មន្ទីរពាណិជ្ជកម្ម/
    21/03/2026

    មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចូលរួមគាំទ្រ និងអនុវត្ត “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នៅក្នុងក្រុងខេមរភូមិន្ទ

  • ហេង គីមឆន/
    21/03/2026

    ក្នុងនាមរដ្ឋបាលខេត្តកោះកុង នាងខ្ញុំសូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនមូស្លីមកម្ពុជាទាំងអស់ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ដែលជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាអៃឌុលហ្វីតទ្រី នៅថ្ងៃសៅរ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៧ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    21/03/2026

    រដ្ឋបាលឃុំភ្ញីមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានឧបត្ថម្ភខោអាវប្រជាការពារចំនួន៥ឈុតមករដ្ឋបាលឃុំ និងតាមរយៈលោក ឡាយ វុទ្ធី អនុភូមិភ្ញីមាស

  • រដ្ឋបាលស្រុកកោះកុង/
    21/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង ដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីអត្រានុកូលដ្ឋាន

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    20/03/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    20/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង ក្រុមការងារបច្ចេកទេសខេត្ត មន្ទីរជំនាញ អាជ្ញាធរស្រុក ឃុំ ចុះសិក្សាគម្រោងមូលនិធិស្រុកស្រែអំបិល ឆ្នាំ២០២៦ មានចំនួន ៤គម្រោង