នៅព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥
លោក អាង ទី មេឃុំ និងជាប្រធានក្រុមប្រឹក្សាឃុំជីខក្រោម បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាឃុំប្រចាំខែមេសា ឆ្នាំ២០២៥ ស្តីពីការ ពិនិត្យ ពិភាក្សា ទីតាំងគន្លងផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រ តាមបណ្តាភូមិទាំង៦ ក្នុងឃុំជីខក្រោម។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ លោក លោកស្រី មេភូមិ អនុភូមិ សមាជិកភូមិ ទាំង៦នៃឃុំ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន និងមន្ត្រីភូមិបាលសាលាស្រុក នៃការិយាល័យដែនដីនគររូបនីយកម្ម និងសំណង់ស្រុកស្រែអំបិល។
សរុបចំនួន ១២ រូប ស្រី ២ រូប ។










