លោកស្រី អ៊ុន មករា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំ ពិភាក្សាពិនិត្យផ្ទៀងផ្ទាត់ទីតាំងគន្លងខ្សែផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រ ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ដែលមានការចូលរួមពី លោកនាយករដ្ឋបាលសាលាស្រុក ប្រធានការិយាល័យអង្គភាពជុំវិញស្រុក លោកមេឃុំទាំង០៦ នៃស្រុក ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥









