រដ្ឋបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាពលោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យអង្គភាពជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធទាំង០៣ប្រភេទ និងក្រុមប្រឹក្សាឃុំទាំង០៦ នៃស្រុក សមាគមន៍រាជសីសាខាខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
…………………….
ថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥













